កំលុងពេលដឹកនាំ Ajax !គ្រុបង្វឹក Man.Utd ថាលោកត្រូវមិត្តជិតស្និទមិនអោយធ្វើរឿងមួយនេះដាច់ខាត

1

កំលុងពេលដឹកនាំ Ajax !គ្រុបង្វឹក Man.Utd ថាលោកត្រូវមិត្តជិតស្និទមិនអោយធ្វើរឿងមួយនេះដាច់ខាត

លោក Erik ten Hag បានបង្ហើបប្រាប់ថាមិត្តភក្តិរបស់ខ្លួនបានព្យាយាមរារាំងរូបលោកអោយចូលកាន់តំណែង ជាអ្នកចាត់ការទូទៅ ក្រុម បិសាចក្រហម Man. United ពីព្រោះពួកគេគិតថារូបលោកនិងប្រឈមការងារដែលមិនអាចទៅរួចនិងត្រូវជួបបញ្ហាលំបាកក្នុងអាជីពមួយនេះ ។ គួរបញ្ជាក់ថាទីបំផុតគ្រូបង្វឹកសញ្ជាតិហូឡង់បានសម្រេច​ចិត្តចាកចេញពី Ajax ដើម្បីមកដឹកនាំនៅ Old Trafford ក្នុងឆ្នាំ ២០២២ហើយ បច្ចុច្បន្នកំពុងរងសម្ពាធក្នុងរដូវកាលទីពីរបន្ទាប់ពីក្រុម Man.Utd ប្រកួតបាន ១៥លើក ចាញ់៦ និងមិនដែលស្មើនៅក្របខណ្ឌ EPL ។

គ្រូបង្វឹកវ័យ ៥៣ឆ្នាំ និងជាអតីតគ្រូបង្វឹកយុវជន Bayern Munich លោក Ten Hag ក្នុងរដូវកាលដំ​ូងបានបញ្ចប់ការរង់ចាំរយៈ ពេលប្រាំមួយ ឆ្នាំរបស់Man. United សម្រាប់ការឈ្នះពានរង្វាន់EFL Cup ដោយផ្តួល Newcastle ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ទោះជាយ៉ាងណាម្ចាស់ជើងឯក UCL ៣សម័យកាលស្ថិតនៅបាតតារាងនៃពូល Uefa Champions League របស់ពួកគេជាមួយនឹងការប្រកួតនៅសល់ មួយប្រកួតទៀត និងសម្រេចជោគវាសនាពេលធ្វើដំណើរទៅកាន់ទឹកដី Bayern Munich នោះក្រុមក៏បានឃ្លាតឆ្ងាយពីការប្រជែងពានធំៗក្នុងស្រុកគឺ Premier League និង ព្រឹត្តិការណ៏ឆាកទ្វីបអឺរ៉ុប Champions League ចាប់តាំងពីការចូលនិវត្តន៍របស់លោក Sir Alex Ferguson ក្នុងឆ្នាំ ២០១៣ផងដែរ។
ប្រភព: BBC

 

The post កំលុងពេលដឹកនាំ Ajax !គ្រុបង្វឹក Man.Utd ថាលោកត្រូវមិត្តជិតស្និទមិនអោយធ្វើរឿងមួយនេះដាច់ខាត appeared first on zoo666.

Source: Sport News Zoo666

advanced-floating-content-close-btn