គ្រូតា Sir Alex ធ្លាប់ជំរុញឲ្យលោក Jose ចុះកុងត្រាយកខ្សែបម្រើរូបនេះ កាលគាត់នៅ Man Utd ប៉ុន្តែបរាជ័យ

4

(បរទេស)៖ អតីតគ្រូបង្វឹកក្រុមបិសាចក្រហមលោក Jose Mourinho ធ្លាប់បង្ហើបថា លោក Sir Alex Ferguson បានប្រាប់គាត់ឱ្យចុះហត្ថលេខាលើកីឡាករ Dele Alli កាលពីគាត់នៅដឹកនាំ Manchester United។ លោក Mourinho បាននិយាយថា៖ «រយៈពេល ២ ឆ្នាំកន្លះ លោក Sir Alex Ferguson បានផ្តល់ដំបូន្មានដល់ខ្ញុំត្រឹមតែ១ប៉ុណ្ណោះគឺទិញ Dele Alli។ “ក្មេងប្រុសម្នាក់នោះ មានមហិច្ឆតាខ្ពស់ របៀបដែលគេលេង ការគិតរបស់គេ បានបង្ហាញថា គេជាកីឡាកររបស់ក្លឹប Manchester United ឆាប់ទិញ Dele Alli ទៅ”។ ប៉ុន្តែលោក [Ferguson] ក៏បានបញ្ជាក់ផងដែរថា Alli មិនមែនជាអ្នកតស៊ូក្នុងការហ្វឹកហាត់ឡើយ ដូច្នេះយើងត្រូវតែស្វែករកកម្លាំងចិត្តសម្រាប់រូបគេ»៕

The post គ្រូតា Sir Alex ធ្លាប់ជំរុញឲ្យលោក Jose ចុះកុងត្រាយកខ្សែបម្រើរូបនេះ កាលគាត់នៅ Man Utd ប៉ុន្តែបរាជ័យ appeared first on zoo666.

Source: Sport News Zoo666

advanced-floating-content-close-btn