លោក Ten Hag ដាក់ឈ្មោះកីឡាករឆ្នើម ៣ រូបដែលនឹងត្រូវលក់នៅទីផ្សារដោះដូរខាងមុខ

9

(អង់គ្លេស)៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍មកថា បានដាក់ឈ្មោះកីឡាករ Jadon Sancho, Casemiro និង Raphael Varane សម្រាប់លក់នាខែមករាខាងមុខនេះ។ កីឡាករទាំងបីគឺស្ថិតក្នុងចំណោមកីឡាករ ដែលអាចរកចំណូលបានច្រើនជាងគេនៅក្លឹប ប៉ុន្តែមិនបានបង្ហាញខ្លួនជាទៀងទាត់នោះទេក្រោមការដឹកនាំរបស់លោក Ten Hag ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ។

បន្ថែមពីនេះ ខ្សែការពារកណ្តាល Raphael Varane កំពុងធ្លាក់ទម្រង់លេង ដែលមានកម្រិតនៅពីក្រោយអតីតប្រធានក្រុម Harry Maguire ស្របពេលលោក Ten Hag កំពុងប្រើប្រាស់ Lindelof និង Luke Shaw។ ងាកមក Casemiro វិញ គាត់ចូលលេងបានតែ ៣ ដងប៉ុណ្ណោះចាប់តាំងពីខែតុលាដោយសាររបួស និងកំពុង “ស្វែងរកបទពិសោធន៍ថ្មីៗនៅក្នុងអាជីពបាល់ទាត់របស់គាត់”។ រីឯ Sancho មិនទាន់បានចេញមុខមកសូមទោសលោក Ten Hag នៅឡើយនោះទេ ជុំវិញរឿងចម្រូងចម្រាសនៅបណ្តាញសង្គម។ ជាលទ្ធផលប្រសិនបើកីឡាករទាំង ៣ រូបពិតជាសម្រេចចិត្តដើរចេញពី Old Trafford មែននោះ ក្លឹបនឹងត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ទិញកីឡាករចំនូលថ្មីមកជំនួស៕

នាំមកជូនដោយ៖ CamboSport

ប្រភព៖ sportbible & FB: Mirror Football

The post លោក Ten Hag ដាក់ឈ្មោះកីឡាករឆ្នើម ៣ រូបដែលនឹងត្រូវលក់នៅទីផ្សារដោះដូរខាងមុខ appeared first on zoo666.

Source: Sport News Zoo666

advanced-floating-content-close-btn