អបអរសាទរ! ក្រុមយុវជនព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកស្វាយរៀងខាប់U18

8

ក្រុមយុវជនព្រះ​ខ័ន​រាជ​ស្វាយរៀងអាយុក្រោម១៨ឆ្នាំ បានក្លាយជាម្ចាស់ពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ក្រោយយកឈ្នះក្រុមយុវជនសាមគ្គី ដោយ​លទ្ធផល ៣-០ ក្នុង​វគ្គផ្ដាច់ព័្រត្រ នៅកីឡដ្ឋានខេត្តស្វាយរៀង នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១៥ ខែ​ធ្នាំ ឆ្នាំ​២០២៣។

ក្នុងការប្រកួតវគ្គទី១ ក្រុមយុវជនព្រះខ័ន​រាជ​ស្វាយរៀង​បាននាំមុខក្រុមយុវជនសាមគ្គី ១-០ ស៊ុតបញ្ចូលទីដោយកីឡាករ ឯក វិច្ឆិកា នៅនាទី១២។ ការប្រកួតឈានដាក់វគ្គចូលដល់វគ្គទី២ ក្រុមក្រុមយុជនស្វាយរៀង បន្តរកគ្រាប់បាល់ ទី​២​ដោយកីឡាករ វិច្ឆិកា ដដែលនៅ​នាទី៤៩ ហើយគ្រាប់ទី​៣​រក​បាន​ដោយ​កីឡាករ ចាន់ ទិត្យវិច្ឆិកា នៅ​នាទី​ទី៧៦។ លទ្ធផល​នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត។

មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុម​ព្រះខ័នរាជស្វាយរៀងU18 បានយកឈ្នះក្រុម សសយក ស្រុកកំពង់រោទិ៍ ដោយលទ្ធផល​​ ៤-០ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ជិកា ឆ្នាំ២០២៣។

The post អបអរសាទរ! ក្រុមយុវជនព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកស្វាយរៀងខាប់U18 appeared first on zoo666.

Source: Sport News Zoo666

advanced-floating-content-close-btn