អេហ្ស៊ីបឡើងវគ្គ 16 ក្រុម តែម្ចាស់ផ្ទះ Africa Cup of Nations កូឌីវ័រ ចាំអ៊ុតលេខ 3 ល្អ

8

ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations បានឈានដល់ការប្រកួតចុងក្រោយក្នុងពូលហើយខណៈពីរពូលបានបញ្ចប់យប់មិញរួមមានពូល A និង B។

ទស្សនាការប្រកួតពូល B មុនក្រុមជើងឯកឆ្នាំ 2010 អេហ្ស៊ីបនៅមិនទាន់ស្គាល់ជ័យជំនះនៅឡើយក្នុងការប្រកួតឆ្នាំនេះបន្ទាប់ពីប្រកួតចុងក្រោយនេះស្មើគ្នា 2-2 ទល់នឹងកាប់វែរ។

កាប់វែរនាំមុខមុនដោយ Tavares នាទីទី 45+1 តែកីឡាករបម្រុង Trezeguet ក៏តាមស្មើឱ្យអេហ្ស៊ីបវិញនៅនាទីទី 50 ដើមវគ្គទី 2។

អេហ្ស៊ីបដែលមិនមានវត្តមាន Mohamed Salah ដោយសាររបួសនោះក៏រកបានគ្រាប់នាំមុខវិញនៅចុងម៉ោងនាទីទី 90+3 ដោយ Mostafa Mohamed តែមិនមែនជាគ្រាប់ចុងក្រោយនៃការប្រកួតឡើយខណៈកាប់វែរក៏តាមស្មើវិញនៅនាទីទី 90+8 ដោយ Bryan Teixeira។

លទ្ធផលនេះធ្វើឱ្យកាប់វែរបញ្ចប់ការប្រកួតក្នុងពូលជាក្រុមលេខ 1 ខណៈអេហ្ស៊ីបបានលេខ 2 មាន 3 ពិន្ទុបន្ទាប់ពីហ្កាណាមិនអាចយកឈ្នះម៉ូសំប៊ីកបានដោយបញ្ចប់ត្រឹម 2-2។ ចំណែកហ្កាណាមាន 2 ពិន្ទុរង់ចាំអ៊ុតឱកាសចុងក្រោយក្រុមលេខ 3 ល្អបំផុតដែលអាចឡើងវគ្គបន្ត។

ងាកទៅពូល A វិញ ក្រុមអេក្វាទ័រហ្គីណេបានយកឈ្នះក្រុមម្ចាស់ផ្ទះកូឌីវ័រ 4-0 ដើម្បីបញ្ចប់ជាក្រុមលេខ 1 ក្នុងពូល A នេះមាន 7 ពិន្ទុ ខណៈកូឌីវ័រនៅពេលនេះឈរលេខ 3 មាន 3 ពិន្ទុរង់ចាំឱកាសចុងក្រោយ ក្រុមលេខ 3 បំផុត។

ចំណែកឯក្រុមលេខ 2 ដែលបានឡើងវគ្គ 16 ក្រុមចុងក្រោយនោះគឺនីហ្សេរីយ៉ា ដោយបានបញ្ចប់ក្នុងពូលមាន 7 ពិន្ទុបន្ទាប់ពីប្រកួតចុងក្រោយយកឈ្នះហ្គីណេប៊ីសាវ 1-0៕

The post អេហ្ស៊ីបឡើងវគ្គ 16 ក្រុម តែម្ចាស់ផ្ទះ Africa Cup of Nations កូឌីវ័រ ចាំអ៊ុតលេខ 3 ល្អ appeared first on zoo666.

Source: Sport News Zoo666

advanced-floating-content-close-btn