អ្នកគាំទ្រគុនខ្មែរហាក់មានការខកចិត្ត ក្រោយដាវ បង្ហោះសារមួយនេះ

18

គុនខ្មែរ៖ អ្នកគាំទ្រប្រដាល់គុនខ្មែរហាក់បីបង្ហាញអារម្មណ៍ខកចិត្តជាមួយនឹងអ្នកប្រដាល់កាណាដា​ ដែលវាយតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ដែលរូបគេបង្ហោះនូវរូបភាពមួយដែលមានខ្លឺមសារថា រូបគេគឺជាស្តេចប្រដាល់នៃប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ខណៈរូបគេហាក់បីមិនផ្តល់តម្លៃឲ្យអ្នកប្រដាល់ ធឿន​ ធារ៉ា ដែលអ្នកគាំទ្រប្រដាល់គុនខ្មែរកំពុងស្រឡាញ់ពេញចិត្តនឹងទម្រង់វាយរបស់អ្នកប្រដាល់រូបនេះជាខ្លាំង។

ដាវ ដែលមានឈ្មោះពេញថា Dave Leduc បានបង្ហោះនូវរូបភាពមួយដែលបង្ហាញរូបគេអង្គុយនៅលើកៅអី ដែលមានទង់ជាតិ កម្ពុជា និងមីយ៉ាន់ ជាមួយនឹងសញ្ញាធំជាង «>» កីឡាករកម្ពុជា ព្រំ​ សំណាង និង ធឿន ធារ៉ា បូករួមជាមួយនឹងពាក្យថា៖​ «ខ្ញុំបានចូលនិវត្តន៍ជាស្តេចឡេតវេ  និងជាស្តេចគុនខ្មែរ នេះជាគណិតវិទ្យាសាមញ្ញ៖ខ្ញុំ​វាយ​ឈ្នះព្រំ សំណាង ហើយ​សំណាង​វាយឈ្នះ​ធឿន ធារ៉ា។ ដាវ > សំណាង > ធារ៉ា = ដាវ ខ្ញុំជាស្តេចប្រដាល់ប្រចាំអាស៊ីអាគ្នេយ៍»។ មិនត្រឹមតែប៉ុណ្ណោះរូបគេក៏បានប្រកែកជាមួយនឹងអ្នកគាំទ្រដែលបាន Comment មិនពេញចិត្តនឹងការបញ្ចេញមតិរបស់កីឡាកររូបនេះថែមទៀតផង៕

The post អ្នកគាំទ្រគុនខ្មែរហាក់មានការខកចិត្ត ក្រោយដាវ បង្ហោះសារមួយនេះ appeared first on zoo666.


Source: News from Zoo666

advanced-floating-content-close-btn