ក្រុមការពារជើងឯកសេណេហ្កាល់ ធ្លាក់ត្រឹមវគ្គ 16ក្រុម ក្រោមថ្វីជើងម្ចាស់ផ្ទះកូឌីវ័រ

4

ក្រុមម្ចាស់ផ្ទះកូឌីវ័របានទម្លាក់ក្រុមការពារតំណែងជើងឯកសេណេហ្កាល់ហើយ ត្រឹមវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations ដោយបាល់ 11 ម៉ែត្រកាត់សេចក្តី។​

ក្រុមការពារជើងឯកសេណេហ្កាល់បានបើកការនាំមុខមុនតាំងពីនាទីទី 4 ដោយ Habib Diallo ដោយទទួលបានកាត់ពី Sadio

Mane។ យ៉ាងណាក្តី កូឌីវ័រដែលឡើងមកកាន់វគ្គនេះក្នុងនាមជាក្រុមលេខ 3 ល្អបំផុតមួយនោះ ក៏តាមស្មើវិញបានសម្រេច នៅនាទីទី 86 ទៅហើយដោយបាល់ពិន័យ 11 ម៉ែត្ររបស់ Franck Kassie។ 1-1 នេះរក្សាដល់ចប់ការប្រកួត 90 នាទី និងបន្តស្មើគ្នាទៀតនៅម៉ោងបន្ថែម 15 នាទីពីរដង ធ្វើឱ្យការប្រកួតឈានដល់វគ្គ 11 ម៉ែត្រកាត់សេចក្តី។

Franck Kassie ដែលស៊ុតតាមស្មើឱ្យកូឌីវ័រនោះ គឺជាអ្នកស៊ុតសម្រេចគ្រាប់ 11 ម៉ែត្រកាត់សេចក្តីចុងក្រោយឱ្យកូឌីវ័រឡើងវគ្គ 8 ក្រុមចុងក្រោយ។

កូឌីវ័រដែលចាញ់ 2 ប្រកួតនៅក្នុងពូល ធ្វើឱ្យគ្រូបង្គោល Jean-Louis Gasset ត្រូវដកតំណែងនោះ នឹងត្រូវជួបជាមួយអ្នកឈ្នះរវាងម៉ាលី រឺបូគីណាហ្វាសូ នៅវគ្គ 8 ក្រុមចុងក្រោយ។

ងាកទៅការប្រកួតមួយគូទៀត ក្រុមបាល់ទាត់នៃប្រទេសកាប់វែរបានបន្តដំណើរឡើងវគ្គ 8 ក្រុមចុងក្រោយ Africa Cup of Nations ជាលើកទី 2 ក្រោយយកឈ្នះក្រុមបាល់ទាត់ម៉ូរីតានី 1-0។

ការប្រកួតដ៏ស្ងប់ស្ងាត់គ្មានគ្រាប់បាល់ គ្មានកំហុសកាតលឿង រឺក្រហម ស្ទើតែអូសបន្លាយដល់ម៉ោងបន្ថែម 15 នាទីពីរដងទៅហើយ តែហៀបនឹងចប់ទៅហើយពោលគឺការធ្វេសប្រហែសរបស់ខ្សែការពារម៉ូរីតានី Cheick Elwely តែតឱ្យអ្នកចាំទី Babacar Niasse បង្ករកំហុសក្នុងតំបន់គ្រោះថ្នាក់។

ប្រធានក្រុម Ryan Mendes គឺជាអ្នកស៊ុតសំរេចគ្រាប់ជ័យជំនះពីចំនុច 11 ម៉ែត្រឱ្យកាប់វែរឡើងវគ្គ 8 ក្រុមចុងក្រោយរង់ចាំជួបជាមួយអ្នកឈ្នះរវាង ម៉ារ៉ុករឺអាហ្វ្រិកខាងត្បូង៕

The post ក្រុមការពារជើងឯកសេណេហ្កាល់ ធ្លាក់ត្រឹមវគ្គ 16ក្រុម ក្រោមថ្វីជើងម្ចាស់ផ្ទះកូឌីវ័រ appeared first on zoo666.


Source: News from Zoo666

advanced-floating-content-close-btn