ម្ចាស់ផ្ទះកាតាស្ថិតក្នុងដំណើរទៅការពារជើងឯក ក្រោយយកឈ្នះអ៊ីរ៉ង់ 3-2

4

ក្រុមម្ចាស់ផ្ទះកាតាទីបំផុតបានឈានឡើងវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup សាជាថ្មីក្រោយវាយបកយកឈ្នះអ៊ីរ៉ង់ 3-2 ឡើងការពារតំណែងជើងឯក។ កាតាកំពុងចង់ក្លាយជាក្រុមដំបូងបន្ទាប់ពីជប៉ុននៅឆ្នាំ 2000 និង 2004 ដែលឈ្នះជើងឯកពីរព្រឹត្តិការណ៍ជាប់គ្នា។ សម្រាប់ការប្រកួតនេះក្រុមជើងឯក 3 សម័យអ៊ីរ៉ង់ចាប់ផ្តើមបានល្អបន្ទាប់ពី

 

ខ្សែប្រយុទ្ធ Roma, Sardar Azmoun ស៊ុតបញ្ចូលទីនាំមុខនៅនាទីទី 4 មុនពេលដែល Jassem Gaber នៅនាទីទី 17។ មុនចប់វគ្គទី 1 កីឡាករនាំលេងរបស់កាតា Akram Afif ក៏រកបានគ្រាប់នាំមុខលើកដំបូងសម្រាប់កាតាក្នុងការប្រកួតនេះនៅនាទីទី 43។

ឈានចូលវគ្គទី 2 អ៊ីរ៉ង់ក៏មានឱកាសតាមស្មើវិញនៅពេលបាល់ប៉ះដៃខ្សែការពារកាតាក្នុងប្រអប់ ខណៈ Alireza Jahanbakhsh គឺជាអ្នកស៊ុតសម្រេចគ្រាប់តាមស្មើឱ្យអ៊ីរ៉ង់នៅនាទីទី 51។

ការប្រកួតហាក់ដូចជាស្ថិតក្នុងដំណើរទៅម៉ោងបន្ថែមកាត់សេចក្តីទៅហើយ តែក្តីសង្ឃឹមរបស់អ៊ីរ៉ង់ដែលចង់ឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងតាំងពីឆ្នាំ 1976 នោះ ត្រូវរលាយសាបសូន្យត្រឹមនាទីទី 82 ដោយក្រុមម្ចាស់ផ្ទះកាតារកបានគ្រាប់ជ័យជំនះដោយ Almoez Ali។

ជ័យជំនះនេះធ្វើឱ្យកាតាឡើងវគ្គផ្តាច់ព្រ័ត្រពីរព្រឹត្តិការណ៍ជាប់គ្នា ដោយនឹងជួបជាមួយក្រុមដែលកំពុងធ្វើព្យុះធ្វើភ្លៀងហ្សកដានីដែលទើបទម្លាក់កូរ៉េខាងត្បូង។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន World Cup 2022 Lusail នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕

The post ម្ចាស់ផ្ទះកាតាស្ថិតក្នុងដំណើរទៅការពារជើងឯក ក្រោយយកឈ្នះអ៊ីរ៉ង់ 3-2 appeared first on zoo666.


Source: News from Zoo666

advanced-floating-content-close-btn