គុនខ្មែរ៖ អ្នកគាំទ្រប្រដាល់គុនខ្មែរហាក់បីបង្ហាញអារម្មណ៍ខកចិត្តជាមួយនឹងអ្នកប្រដាល់កាណាដា ដែលវាយតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ដែលរូបគេបង្ហោះនូវរូបភាពមួយដែលមានខ្លឺមសារថា រូបគេគឺជាស្តេចប្រដាល់នៃប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ខណៈរូបគេហាក់បីមិនផ្តល់តម្លៃឲ្យអ្នកប្រដាល់ ធឿន ធារ៉ា ដែលអ្នកគាំទ្រប្រដាល់គុនខ្មែរកំពុងស្រឡាញ់ពេញចិត្តនឹងទម្រង់វាយរបស់អ្នកប្រដាល់រូបនេះជាខ្លាំង។
ដាវ ដែលមានឈ្មោះពេញថា Dave Leduc បានបង្ហោះនូវរូបភាពមួយដែលបង្ហាញរូបគេអង្គុយនៅលើកៅអី ដែលមានទង់ជាតិ កម្ពុជា និងមីយ៉ាន់ ជាមួយនឹងសញ្ញាធំជាង «>» កីឡាករកម្ពុជា ព្រំ សំណាង និង ធឿន ធារ៉ា បូករួមជាមួយនឹងពាក្យថា៖ «ខ្ញុំបានចូលនិវត្តន៍ជាស្តេចឡេតវេ និងជាស្តេចគុនខ្មែរ នេះជាគណិតវិទ្យាសាមញ្ញ៖ខ្ញុំវាយឈ្នះព្រំ សំណាង ហើយសំណាងវាយឈ្នះធឿន ធារ៉ា។ ដាវ > សំណាង > ធារ៉ា = ដាវ ខ្ញុំជាស្តេចប្រដាល់ប្រចាំអាស៊ីអាគ្នេយ៍»។ មិនត្រឹមតែប៉ុណ្ណោះរូបគេក៏បានប្រកែកជាមួយនឹងអ្នកគាំទ្រដែលបាន Comment មិនពេញចិត្តនឹងការបញ្ចេញមតិរបស់កីឡាកររូបនេះថែមទៀតផង៕
The post អ្នកគាំទ្រគុនខ្មែរហាក់មានការខកចិត្ត ក្រោយដាវ បង្ហោះសារមួយនេះ appeared first on zoo666.
Source: News from Zoo666