អតីតខ្សែការពារក្រុមអ្នកមានបុណ្យ FC Barcelona និងជម្រើសជាតិអេស្ប៉ាញ កីឡាករ Gerard Pique បានប្រកាសនឹងវិលត្រឡប់មកកាន់វិស័យបាល់ទាត់វិញ ក្នុងនាមជាគ្រូបង្វឹកក្នុងឆ្នាំថ្មីនេះ។
ខ្សែការពារឆ្នើម Gerard Pique បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែនៅដើមឆ្នាំ២០២៤ រូបគេត្រៀមខ្លួនជាស្រេចក្នុងការចាប់យកអាជីពជាគ្រូបង្វឹកវិញម្ដង។
នៅក្នុងគណនីបណ្ដាញសង្គម Pique បានសរសេរថា៖«នេះគឺជាឆ្នាំថ្មី បន្ទាប់ពីគិតគូរយ៉ាងម៉ត់ចត់ ខ្ញុំបានសម្រេចចិត្តថានឹងត្រឡប់ចូលបាល់ទាត់វិញ។ ខ្ញុំនឹកវាខ្លាំងណាស់។ ការវិលត្រឡប់មកវិញនេះមិនមែនជាកីឡាករទេគឺជាគ្រូបង្វឹក។ ខ្ញុំនឹងប្រាប់អំពីព័ត៌មានលំអិត»។
អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ Gerard Pique នៅតែមានទំនាក់ទំនងការងារជាច្រើនក្នុងវិស័យបាល់ទាត់ ទោះបីជារូបគេចូលនិវត្តន៍។ ឆ្នាំ២០១៨ ខ្សែការពាររូបនេះបានទិញក្លិបអេស្ប៉ាញ FC Andorra តាមរយៈក្រុមហ៊ុនរបស់ខ្លួន Kosmos Holding តាំងតែពីពេលនៅជាកីឡាកររបស់ក្លិប Barcelona។ បច្ចុប្បន្ន FC Andorra មានការអភិវឌ្ឍខ្លាំង ដោយពួកគេឡើងមកកាន់លីគលំដាប់ទី២ ក្នុងប្រទេសអេស្ប៉ាញហើយដោយតស៊ូតាំងលីគទី៥៕
The post Gerard Pique ប្រកាសវិលចូលបាល់ទាត់វិញឆ្នាំ២០២៤ក្នុងនាមជាគ្រូ appeared first on zoo666.
Source: News from Zoo666