Gerard Pique ប្រកាសវិលចូលបាល់ទាត់វិញឆ្នាំ២០២៤ក្នុងនាមជាគ្រូ

9

អតីតខ្សែការពារក្រុមអ្នកមានបុណ្យ FC Barcelona និង​ជម្រើស​ជាតិ​អេស្ប៉ាញ កីឡាករ Gerard Pique បានប្រកាសនឹងវិលត្រឡប់​មកកាន់វិស័យបាល់ទាត់វិញ ក្នុងនាមជាគ្រូបង្វឹកក្នុងឆ្នាំថ្មីនេះ។

ខ្សែការពារឆ្នើម Gerard Pique បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែនៅដើមឆ្នាំ២០២៤ រូបគេត្រៀមខ្លួនជាស្រេចក្នុងការចាប់យកអាជីពជាគ្រូបង្វឹកវិញម្ដង។

នៅក្នុងគណនីបណ្ដាញសង្គម Pique បានសរសេរថា៖«នេះគឺជាឆ្នាំថ្មី បន្ទាប់ពី​គិតគូរ​យ៉ាង​ម៉ត់ចត់ ខ្ញុំបានសម្រេចចិត្តថានឹងត្រឡប់​ចូល​បាល់ទាត់វិញ។ ខ្ញុំនឹកវាខ្លាំងណាស់។ ការ​វិល​ត្រឡប់​មក​វិញនេះមិនមែន​ជាកីឡាករទេ​គឺ​ជាគ្រូបង្វឹក។ ខ្ញុំនឹងប្រាប់អំពីព័ត៌មានលំអិត»។

អតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​​ Gerard Pique នៅ​តែ​មាន​ទំនាក់​ទំនង​ការងារជាច្រើនក្នុងវិស័យបាល់ទាត់ ​ទោះ​បីជារូបគេចូល​និវត្តន៍។ ឆ្នាំ២០១៨ ខ្សែការពាររូបនេះបានទិញក្លិបអេស្ប៉ាញ FC Andorra តាមរយៈក្រុមហ៊ុនរបស់ខ្លួន Kosmos Holding តាំងតែពីពេល​នៅជាកីឡាកររបស់ក្លិប Barcelona។ បច្ចុប្បន្ន FC Andorra មានការអភិវឌ្ឍខ្លាំង ដោយពួកគេឡើងមកកាន់លីគលំដាប់ទី២ ក្នុងប្រទេសអេស្ប៉ាញ​ហើយ​ដោយតស៊ូ​តាំងលីគទី៥៕

The post Gerard Pique ប្រកាសវិលចូលបាល់ទាត់វិញឆ្នាំ២០២៤ក្នុងនាមជាគ្រូ appeared first on zoo666.

Source: Sport News Zoo666

advanced-floating-content-close-btn